ប្រស្នាក្នុងរឿង ព្រះមហោសថ

ការពិសោធទាំង១៩រឿងនោះគឺ៖

អំពីប្រស្នា

ទី១- មំសំ(សាច់)មានសត្វខ្លែងមួយបានឆាបឆក់យកសាច់មួយដុំពី ជ្រុញអ្នកលក់ហើរឆ្ពោះ ទៅកាន់អាកាស ហើយក្មេងឃើញក៏រត់ដេញ ខ្លះ ដួល តែសត្វនោះមិនព្រមទម្លាក់ ព្រះមហោសថ ក៏ឃាត់ក្មេងទាំងនោះ ពេលនោះមហោសថបានស្ទុះមួយទំហឹងទៅជាន់ស្រមោលសត្វខ្លែងហើយ ស្រែកខ្លាំងៗ ធ្វើឲ្យរលកសំឡេងនោះ ទៅប៉ះនឹងសត្វខ្លែង ហើយធ្វើឲ្យ សត្វ ខ្លែងភ័យក៏ទម្លាក់ ដុំ សាច់ នោះមក ។

ទី២- គោណោ (សត្វគោ) ការដោះស្រាយបញ្ហារវាងបុរសម្ចាស់គោ និងចោរ។ ការប្តឹង គ្នារវាងម្ចាស់គោ និងចោរ ធ្វើឲ្យព្រះមហោសថចេញ មុខដោះស្រាយប្រកបដោយ យុត្តិធម៌ ។

ទី៣- កន្លា (សង្វារ) ដោះស្រាយបញ្ហាដោយឲ្យស្ត្រីម្ចាស់សង្ខារឈ្នះ លើស្ត្រីជាចោរ ។

ទី៤- សុត្តំ(អំបោះ) មានស្ត្រីម្នាក់រវៃអម្លោះដាក់ផ្លែទម្លាប់ខាងក្នុងធ្វើ ជាហុងអម្លោះ ពេល ធ្វើដំណើរទៅដល់ស្រះបោក្ខណីមួយ ក៏ទុកហុងអ ម្លោះនៅលើសំពត់ ហើយក៏ចុះទៅ ងូតទឹក ពេលនោះមានស្ត្រីចោរម្នាក់ មកលួច ហើយម្ចាស់មកទាន់ទាយកវិញ ស្រីចោរមិន ព្រមឲ្យ រឿង នេះ បានដឹងដល់ព្រះមហោសថ ហើយមហោសថបានហៅអ្នកទាំងពីរមកសួរ តាមដំណើររឿង ពេលដឹងរឿងហើយក៏បានកាត់ក្តីស្រីជាម្ចាស់ហុងអម្បាឈ្នះ ។

ទី៥- បុត្តោ (កូន) ការដោះស្រាយទៅលើបញ្ហាមានស្រីម្នាក់មានកូន មួយទុកចោល នៅ មាត់ស្រះ ហើយចុះទៅងូតទឹកក្នុងស្រះបោក្ខណី ពេល នោះមានយក្ខមួយមកប្រែក្រឡា យកកូន នោះបំរុងហែកស៊ី ម្តាយមកទាន់ ក៏ដណ្ដើម យក្ខនោះមិនព្រមហើយប្រកែកឮដល់ មហោសថ ហើយ មហោសថក៏បានគូសរង្វង់ដាក់កូននោះនៅចំកណ្តាលឲ្យស្រីទាំង២នាក់ នោះដណ្តើមគ្នា ម្ខាងចាប់ដៃ ម្ខាងចាប់ជើង ម្តាយពិតជាមានចិត្តអាណិត អាសូរកូនក៏បាន លែងទៅ ពេល នោះ មហោសថ ក៏បានដឹង ហើយ បង្ហាញនូវស្រីជាយក្ខនោះ ។

ទី៦- គោធោ (បុរសឈ្មោះគោធកាទ្យ) មានបុរស និងស្ត្រីជាប្តី ប្រពន្ធនឹងគ្នាបានធ្វើ ដំណើរទៅលេងស្រុកកំណើតខាងប្តីទៅដល់មាត់ ស្ទឹងមួយមិនហ៊ានឆ្លងពេលនោះមានបុរសម្នាក់ មកជួយចម្លង តែការ ចម្លងនោះយកប្រពន្ធទៅមុន ហើយក៏បង្គំសទៅ បុរសជាប្តីខឹងយ៉ាងខ្លាំង ហើយឆ្លងទៅទាន់ក៏ប្រកែកគ្នាដំណឹងនេះឮដល់មហោសថ មហោសថក៏ បានដោះ ស្រាយបញ្ហា នេះប្រកបដោយយុត្តិធម៌ ។

-ទី៧ រថោ (រទេះ) ការដោះស្រាយទៅលើបញ្ហាការក្រឡាខ្លួនរបស់ ព្រះឥន្ទ ទៅលួចរទេះ បុរសម្នាក់ ដើម្បីសាកល្បងប្រាជ្ញាព្រះមហោសថ។ ព្រះមហោសថបានដោះស្រាយប្រកបដោយ ភាពវាងវៃ និងត្រឹមត្រូវ ។

ទី៨- ទណ្ឌ (កំណាត់ឈើ) ព្រះរាជាបានល្បងប្រាជ្ញាមហោសថ ដោយយកកំណាត់ ឈើ ឈួសយ៉ាងស្អាត ទៅឲ្យអ្នកស្រុកបាទីនគ្រាម ទាយថាខាងណាចុងខាងណាគល់ អ្នកស្រុកពុំដឹង ក៏ទៅពិគ្រោះជាមួយ សេដ្ឋី សេដ្ឋីក៏បានហៅមហោសថមកសួរ ហើយមហោសថ ក៏បានពន្យល់ មនុស្សគ្រប់គ្នាឲ្យយល់ ដោយឲ្យយកសូត្រមកចង់ត្រង់កណ្តាលកំណាត់ ឈើ នោះទម្លាក់ទឹក ហើយមហោសថប្រាប់ថា ខាងដែលលិចទឹកមុនជាគល់ ខាងដែលលិចទឹក ក្រោយជាចុង ។

ទី៩- សីសំ (ក្បាល) ព្រះរាជាពិសោធបញ្ញាមហោសថ ដោយឲ្យយក ក្បាល់ខ្មោចប្រុស មួយ ស្រីមួយឲ្យអ្នកស្រុកបាមិនគ្រាមទាយអ្នកស្រុកមិន ដឹងក៏ទៅសួរមហោសថ ពេលនោះ មហោសថ បានបកស្រាយថា លលាដ៍ ក្បាលដែលមានផ្ទេរត្រង់ៗ ជាលលាដ៍ក្បាលមនុស្ស ប្រុសឯលលាដ៍ ក្បាល មានលក្ខណៈរៀចវិល ជាលលាដ៍ក្បាលមនុស្សស្រី ។

ទី១០- អហិ (ពស់)ព្រះរាជាបានបញ្ជូនពស់ញីឈ្មោល១គូទៅឲ្យអ្នក ស្រុកបាច្រើនគ្រាមទស្ស ទាយ អ្នកស្រុកបាមិនគ្រាមមិនស្គាល់ថាណាមួយ ញី ណាមួយឈ្មោល ក៏ទៅ ពិគ្រោះជាមួយ មហោសថ ពោធិសត្វក៏បាន ប្រាប់ថា ពស់ឈ្មោលក្បាលក្រាស់រាងក្រម៉ប ភ្នែកធំ សង្វារឆ្នោត អន្លាយៗ ឯពស់ក្បាលស្តើង រាងស្លីម ភ្នែកតូច សង្វារឆ្នោតកំបុតៗ ។

ទី១១- កុក្កតោ (មាន់) ព្រះបាទវិទេហរាជបានឲ្យអ្នកស្រុកបាចិន គ្រាម បញ្ជូនខុសភ មាន សម្បុរសសុទ្ធមានស្នែងឰដ៏ជើងមានបូរលើក្បាល ស្រែករោទ៍មួយថ្ងៃ៣កាល ទៅឲ្យជា ប្រញាប់។ អ្នកស្រុកមិនស្គាល់ ក៏ទៅ ពិគ្រោះជាមួយមហោសថ ព្រះមហោសថបានប្រាប់ថា ខ្ចីយកមាន់ស ឈ្មោលដែលមានដុះផ្ទាល់នាជើង ដុះសិរលើក្បាល រងាវ៣ដងក្នុង១ព្រឹក ទៅថ្វាយ ។

ទី១២- មណិ (កែវមណី) មានកែវមណីមួយនោតសូត្រចូលទៅ ហើយដាច់យកមិន បាន ព្រះរាជាបានបញ្ជូនទៅឲ្យអ្នកស្រុកបាច្រើនគ្រាម ហូតចេញ ហើយបញ្ចូលសូត្រថ្មី អ្នក ស្រុកគ្មាន វិធីដោះស្រាយក៏ទៅសួរព្រះ មហោសថ មហោសថក៏បានប្រាប់ឲ្យយកកែវមណី លាបទឹកឃ្មុំ ត្រង់ រន្ធ សងខាង ហើយត្របាញ់សូត្រថ្មីលាបទឹកឃ្មុំទៅដាក់បញ្ចូលបន្តិចទៅក្នុង រន្ធ ទើបឲ្យយកទៅ ដាក់ត្រង់រន្ធស្រមោចស្រមោចធុំក្លិនក៏ចូលមកហើយបានខាំទាញសូត្រ ចាស់ចេញ សូត្រថ្មីក៏ចូល ទៅ ។

ទី១៣- វិមាននំ (ការប្រសូត្រ) ព្រះរាជាបានបញ្ជូនគោឈ្មោល ពោះធំឲ្យអ្នកស្រុកបាទីនគ្រាមបង្កើតកូន គ្មានវិធីអ្នកស្រុកក៏ទៅសួរព្រះមហោសថ ពោធិសត្វក៏បានប្រាប់ឲ្យរកអ្នកមាន ថ្វីមាត់ ធ្វើជាយំស្រែក ដើរតំរង់ទៅរាជវាំង ពេលនោះស្ដេចក៏ហៅ សួរ បុរសនោះក៏ប្រាប់ថា ឪពុក កើតកូនមិនរួច ឲ្យព្រះអង្គជួយបង្កើត ស្តេចមានបន្ទូលថាមិន ដែល មានទេវើយ ! បុរសនោះក៏ តបវិញថាម្តេចក៏ព្រះអង្គបញ្ជូនគោឈ្មោលឲ្យ ខ្ញុំម្ចាស់បង្កើត កូន?

ទី១៤- ឱទនំ (បាយ) ស្តេចបានប្រាប់ដល់អ្នកស្រុកបាច្រើនគ្រាមថា ចំ អិនបាយប្រកបដោយ អង្គ៨ ដោយវៀរចាកអង្ករ ទឹក ឆ្នាំង ចង្ក្រាន ភ្លើង អុ ស មនុស្សប្រុសស្រី ហើយកុំដើរ យកទៅ តាមផ្លូវ អ្នកស្រុកបានទៅ ពិគ្រោះនឹងមហោសថ មហោសថក៏បានប្រាប់ឲ្យយកចុងអង្ករ សន្សើម ភាជន៍ដីថ្មីមិនមែនជាឆ្នាំង ឲ្យចោះគល់ឈើតម្កល់ភាជន៍នោះ ហើយឲ្យយកភ្លើង រន្ទះ បង្កាត់ នឹងស្លឹកឈើ ឲ្យមនុស្សខ្នើយ នាំយកទៅដើរ ក្បែរផ្លូវ ។

ទី១៥- វាលុកា(ដីខ្សាច់) ស្តេចបង្គាប់ឲ្យអ្នកស្រុកបាច្រើនគ្រាមវេញខ្សែ ពួរដីខ្សាច់មួយ បញ្ជូន ទៅរាជវាំង ជនទាំងបានទៅសួរមហោសថ ព្រះ មហោសថក៏បានឲ្យរកបុរសពីរនាក់ ចេះសំដី ហើយបង្គាប់ថា អ្នកត្រូវចូល ទៅក្រាបបង្គំព្រះរាជាថា សូមទ្រង់មេត្តាប្រោស ពួកអ្នក ស្រុកពុំដឹង ពីទំហំ ខ្សែពួរនោះតូចឬធំទេ សូមព្រះអង្គកាត់ខ្សែពួរចាស់ប្រវែងមួយចំអាម ទួល បង្គំនឹងបានយក ធ្វើជាគម្រូ ស្តេចតបថា មិនធ្លាប់មានខ្សែពួរវេញពី ដីខ្សាច់ពីកាលណាទេ បើ គ្មានម្តេច ព្រះអង្គ ឲ្យអ្នកស្រុកបាច្រើនគ្រាមវេញ ខ្សែពួរខ្សាច់ដូចម្តេចកើត ។

ទី១៦- តឡាកំ(ស្រះ) ព្រះរាជាបានបង្គាប់ឲ្យអ្នកស្រុកបាទីនគ្រាមប ញ្ជូនស្រះបោក្ខណី ទៅ រាជវាំងដើម្បីក្រសាល អ្នកស្រុកគ្មានមធ្យោបាយក៏ បានទៅសួរមហោសថ ពោធិសត្វក៏ បានឲ្យ ហៅមនុស្សពីរបីនាក់ដែល មានថ្វីមាត់ កាន់ដំបង និងខ្សែពួរ ចុះទៅមុជទឹកស្រះលេង ឲ្យភ្នែក ក្រហម និងប្រលាក់ភក់ ហើយឡើងទៅទូលស្តេចថា ស្រះដែលព្រះអង្គឲ្យខ្ញុំយក មក ថ្វាយនោះ បានផ្អើលដាច់ចូលទៅព្រៃវិញហើយ សូមព្រះអង្គប្រទាន ស្រះចាស់ឲ្យទូលបង្គំ យកទៅធ្វើម្នាក់ ទាក់ស្រះនោះមកវិញផង ។ ស្តេចថា មិនធ្លាប់មានស្រះនាំមកពីព្រៃទេ បើមិនមាន ម្តេចឲ្យអ្នក ស្រុកបាចិន គ្រាមបញ្ជូនស្រះបោក្ខណីមកថ្វាយដូចម្តេចកើត ។

ទី១៧- ឧទ្យានំ (សួនឧទ្យាន)ព្រះរាជាត្រាស់បង្គាប់ឲ្យបញ្ជូនឧទ្យាន ថ្មីមានដើមឈើ លាស់ ខ្ចីទៅរាជវាំង អ្នកស្រុកក៏ទៅសួរ មហោសថ ពោធិសត្វបានហៅមនុស្សពីរបីនាក់ឲ្យ យកខ្សែពួរ និងដំបងដើរទៅរាជ វ៉ាងទូលព្រះរាជាថា ខ្ញុំនាំឧទ្យានដ៏ធំមកថ្វាយ ប៉ុន្តែឧទ្យាន នោះធ្លាប់តែ នៅ ក្នុងព្រៃ បានឃើញបុរីក៏ផ្អើលដាច់បោលចូលព្រៃវិញទៅ សូមព្រះអង្គ ប្រ ទានឧទ្យានចាស់ឲ្យ ទូល បង្គំ ដើម្បីយកទៅផ្សាំងជាធ្នាក់ ព្រះរាជាថា មិនធ្លាប់មានឱទ្យាននាំ មកពីព្រៃទេ អ្នកទាំងនោះថាបើគ្មានព្រះអង្គឲ្យ បញ្ជូនឧទ្យានថ្មីម្ដេចកើត ។

ទី១៨- កទ្រកោ (សត្វលា) អស្សតរព្រះរាជាបាក់ជើង ហើយបង្គាប់ ឲ្យមហោសថយក អស្សតរ ដែលប្រសើរដូចអស្សតរស្ដេចឬប្រសើរជាង ទៅថ្វាយ ពេលនោះមហោសថយក សត្វលាទៅថ្វាយ ដោយទូលថាអស្សតរដែលប្រសើរគឺកើតចេញពីមេសេះអាជានេយ្យ និងបាជា សត្វលាដូច្នេះ សូមព្រះអង្គទទួលយកសត្វលានេះចុះព្រះរាជាក៏យល់ព្រមថែមទាំង យកមហោសថ ធ្វើជារាជបុត្ររបស់ព្រះអង្គ ។

ទី១៩- មណិ (កែវមណី) មានកែវមណីមួយនៅក្នុងសំបុកក្អែកលើ ដើមត្នោតក្បែរស្រះ បោក្ខណី ចាំងរស្មីទៅក្នុងទឹកស្រះ ។ ព្រះរាជាឲ្យអាចា ប្រសេនកៈយកចេញឲ្យបាន តែ អាចារ្យយក មិនបានទាល់តែសោះ ស្តេច ក្រុងមិថិលាសួរមហោសថថា ហៃបាឯងអាចឲ្យ យកកែវមណីនោះ បាន ឬទេ មហោសថទួលថាការនេះពុំធ្ងន់ធ្ងរទេ មហោសថបានបង្ហាញ ដោយ ឲ្យយកភាជន៍ទឹក មកដាក់ក្បែរដើមត្នោតនោះ ឃើញពន្លឺចាំងមកក្នុង ភាជន៍នោះ ទើបក្រាបបង្គំទូលព្រះរាជាថាកែវ មណីនៅលើចុងត្នោតឯ នោះទេ ។

Read More